សៀមរាបៈ ករណីក្មេងប្រុសម្នាក់លង់ទឹកប្រឡាយស្លាប់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង០០នាទីព្រឹក ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចប្រឡាយទឹកអមផ្លូវលំខាងកើតភូមិគោកភ្នៅ ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប ចម្ងាយពីភូមិប្រហែល500ម៉ែត្រ ។
សពជនរងគ្រោះឈ្មោះ សាត សុនកុសលភេទប្រុស អាយុ៨ឆ្នាំ មុខរបរសិស្ស រស់នៅ ភូមិ-ឃុំកើតហេតុ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថាក្រោយទទួលបានសេចក្ដីរាយការណ៍នគរបាលប៉ុស្តិ៍ បានចុះស្រាវជ្រាវ ពិនិត្យកន្លែងកើតហេតុ
ជាប្រឡាយទឹកអមផ្លូវលំចេញពីភូមិគោកព្នៅ ទៅភូមិចាន់តាសាយ ឃុំសសរស្តម្ភ ទឹកមានជម្រៅ 1,50ម៉ែត្រ។
នៅមាត់ប្រឡាយទឹកបានពិនិត្យឃើញស្បែកជើងរបស់ជនរងគ្រោះមួយគូនិងមានស្នាមរអិលជើងនៅមាត់ទឹក ក្រៅពីនេះយើងមិនបានពិនិត្យឃើញមានអ្វីផ្សេងទៀតឡើយ ។
សពជនរងគ្រោះយើងបានពិនិត្យនៅផ្ទះក្នុងភូមិគោកព្នៅ ឃុំសសរស្តម្ភ សភាពសពទន់អវយវ: និងស្លេកស្លាំង.ស្វាយបបូរមាត់.ពោះប៉ោងបន្តិច គ្មានស្លាកស្នាមបាក់ឆ្អឹង.ដាច់រយាសសាច់ទេ ។
តាមការបំភ្លឺរបស់ឈ្មោះយួន យ៉ា ភេទស្រី អាយុ៤៨ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះ បានឲ្យដឹងថា: មុនពេលកើតហេតុព្រឹកម៉ោង ៨និង០០នាទី កូនគាត់(ជនរងគ្រោះ)
បានទៅឃ្វាលគោជាមួយអ៊ុឈ្មោះ យួន គ្រុយភេទប្រុស នៅចំនុចវាលស្រែកើតហេតុ ដោយអ៊ុយួន គ្រុយ រវល់តែទៅមើលស្រែមិនបានចាប់ អារម្មណ៍ធ្វេសប្រហែសមិនបានមើលក្មួយ ស្រាប់តែបាត់ក្មួយ ស្មានថាក្មួយទៅលេងនៅក្នុងភូមិចាន់តាសាយ ក៏ជិះម៉ូតូតាមរកមិនឃើញ រហូតដល់ម៉ោង១០និង០០នាទីព្រឹកថ្ងៃដដែល ទើបឈ្មោះ សាត សុវណ្ណ ភេទប្រុស អាយុ២៦ឆ្នាំ ជាបងប្រុសជនរងគ្រោះបានជិះម៉ូតូទៅរកប្អូននៅម្តុំវាលស្រែកន្លែងធ្លាប់ឃ្វាលគោ ពេលនោះបានឃើញស្បែកជើងរបស់ជនរងគ្រោះនៅមាត់ប្រឡាយហើយបានចុះទៅរាវរកក្នុងទឹកបានឃើញប្អូនប្រុស (ជនរងគ្រោះ)លង់ទឹកប្រឡាយស្លាប់បាត់ទៅហើយ ក៏យកសពប្អូនមកផ្ទះ និងរាយការណ៍ជូនសមត្ថកិច្ច ។
តាមសមត្ថកិច្ចធ្វើការស្រាវជ្រាវពិនិត្យសពពុំមានពាក់ព័ន្ធនឹងបទល្មើសឃាតកម្ម នោះទេ ។
បច្ចុប្បន្នគ្រួសារសពអះអាងថា:កូនពិតជាស្លាប់ដោយការលង់ទឹកខ្លួនឯងពិតមែន មូលហេតុ÷ ដោយការធ្វេសប្រហែស ហើយពួកគាត់មិនបានប្ដឹងបទឃាតកម្មនោះទេ ទើបយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់