ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ក្នុងចំណោមគ្នា២នាក់ ធ្វើសកម្មភាពឆក់កាបូប ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់កាបូបលុយ នៅចំណុតាមផ្លូវ១០១១ ភូមិឧញ្ញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៦ និង៤០នាទី បង្កដោយជនសង្ស័យ២នាក់ គេចខ្លួនម្នាក់ ឈ្មោះ ចិត្ត ។ ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ មុន ខេវីន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បានធ្វើសកម្មភាពឆក់កាបូបលុយរបស់ ឈ្មោះ ឆាត់ សុភាព ភេទស្រី អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះ២៤ ផ្លូវ១០១១ ភូមិឧកញ្ញ៉ាវាំង សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ សម្ភារ:បាត់បង់កាបូបយួរ១, ទូរសព្ទ័ដៃ១គ្រឿង, លុយខ្មែរ១៧ម៉ឺនរៀល ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

 

មតិយោបល់