ព័ត៌មានជាតិ

គួរឲ្យអាសូរ! ក្មេងប្រុសម្នាក់ រស់នៅជាមួយជីដូន បានលង់ទឹកស្លាប់

កោះកុង:​ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ថ្ងៃច័ន្ទ ២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃ២២ ខែមិថុនា ឆ្នាំ២០២០នៅ វេលា​ម៉ោង១៣និង៣០នាទី មានករណីក្មេងលង់ទឹកស្លាប់ម្នាក់ ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

សពក្មេងរងគ្រោះឈ្មោះ មហាម៉ាត់ សាអាត ភេទប្រុស អាយុ៥ឆ្នាំ រស់នៅជាមួយជីដូន និងជីតា ចំណែកម្ដាយ-ឪពុកបានទៅធ្វើការងារនៅឯប្រទេសថៃ ។

សាកសពក្មេងរងគ្រោះ ត្រូវប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់