សៀមរាបៈ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៦និង០០នាទីព្រឹក មានឈ្មោះ ឃាង សារុន ភេទប្រុស អាយុ ៤៦ឆ្នាំ នៅភូមិស្ពានក្អែក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប គាត់បានដើរទៅមើលស្រែរបស់គាត់ នៅខាងក្រោយផ្ទះមានចម្ងាយ ១០០ម៉ែត្រ រួចហើយក៏ដើរទៅមើលគេលើកទ្រូដាក់ត្រី ក៏បានឃើញឈ្មោះ ថន ពៅ ភេទស្រី អាយុ ៤៦ឆ្នាំ នៅភូមិស្ពានក្អែក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានលង់ទឹកស្លាប់ នៅនិងស្រែរបស់គាត់ខាងក្រោយផ្ទះ។
មូលហេតុ៖ មានជំងឺប្រចាំកាយ (ស្កន់ជាន់)។
តាមការសន្និដ្ឋានរបស់កម្លាំងជំនាញបច្ចេកទេស នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង និងលោកគ្រូពេទ្យមជ្ឈមណ្ឌល ឃុំកណ្ដែក បានសន្និដ្ឋានថា សពខាងលើពិតជាបានស្លាប់ដោយសារជំងឺ (ស្កន់ជាន់)ប្រកាច់ស្លាប់ពិតប្រាកដ្ឋមែន។ ចំណែកសាកសព បានប្រគល់ជូនទៅបងប្អូននិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ៕
មតិយោបល់