ភ្នំពេញៈ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ គណៈបញ្ជាការឯកភាពសង្កាត់ចោមចៅទី៣ រួមទាំងលោកមេភូមិអង្គ និងប្រជាការពារ ដោយដឹកនាំដោយលោក វ៉ា សាវឿន ដឹកនាំកម្លាំងចុះរុះរើរោង និងសំយ៉ាប តាមបណ្តោយផ្លូវបេតុង របងរោងចក្រក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលបងប្អូនអាជីវករ យកចំណីផ្លូវក៏ដូចជារំលោភលើផ្លូវដើម្បីធ្វើអាជីវកម្មផ្ទាល់ខ្លួន ដែលមានភាពស្ទះចរាចរណ៍ ពិបាកក្នុងការធ្វើដំណើរទាំងទៅទាំងមក ក្នុងការរុះរើខាងលើគឺដើម្បីឲ្យមានភាពងាយស្រួល បាត់ការកកស្ទះចរាចរណ៍ និងមានសោភណភាពល្អតាមដងផ្លូវ។
ក្នងឱកាសនេះផងដែរ អាជ្ញាធរសង្កាត់ចោមចៅទី៣ ក៏សូមសំណូមពរដល់បងប្អូនអាជីវករទាំងអស់ដែលលក់នៅតាមបណ្តោយផ្លូវបេតុងខាងលើ សូមមេត្តជួយសហការនិងរៀបចំទាំងអស់គ្នាដើម្បីឲ្យមានភាពកាន់តែល្អប្រសើរឡើង និងងាយស្រួលក្នុងការធ្វើដំណើរទាំងអស់គ្នា៕
មតិយោបល់