ព័ត៌មានជាតិ

បុរស​ម្នាក់​ត​ចរន្តអគ្គិសនី​សាក​អាគុយ​ បណ្តាល​ឲ្យ​ឆ្លង​ឆក់​ស្លាប់​ភ្លាមៗ

កណ្តាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ខណៈ​ត​ភ្លើង​សាក​អាគុយ​ឆ្លង​ចរន្ត​ឆក់ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃទី ២៣ ខែមិថុនា​ឆ្នាំ ២០២០ វេលា​ម៉ោង​០៨ .៣០​នាទី​ព្រឹក នៅ​ចំណុច​ភូមិ​ក្បាលជ្រោយ ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល ។​

​ជនរងគ្រោះ ឈ្មោះ​ទូច សល់​ភេទ​ប្រុស​អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ​មុខរបរ លក់​ការ៉េម មាន​ទីលំនៅ​កន្លែងកើតហេតុ​។​

​តាម​ព័ត៌មាន​ឲ្យ​ដឹងថា នៅ​ថ្ងៃខែ​ឆ្នាំ​កើតហេតុ​ខាងលើ ជនរងគ្រោះ​បាន​ត​ភ្លើង ពី​ផ្ទះ​របស់ខ្លួន​ដាក់ចូល​អាំង​ស៊ី​វ៉ា​ទ័​រ​ដើម្បី​សាក​អាគុយ ហើយ​រាយ​ខ្សែភ្លើង​ដាក់​លើ​រទេះ​លក់​ការ៉េម ជា​រទេះដែក ហើយ​ខ្សែភ្លើង​បាន​រលាយ​ធ្វើ​ឲ្យ ឆ្លង​ចរន្ត​ឆេះ​ដាច់​មក​ប៉ះ​ជនរងគ្រោះ ដែល​អង្គុយ​នៅលើ​ម៉ូតូ​រទេះ​លក់​ការ៉េម​របស់ខ្លួន​បណ្ដាល​ឲ្យ​ស្លាប់ ។​

​ក្រោយ​ទទួលបាន​ព័ត៌មាន​កម្លាំង​ជំនាញ​ពិនិត្យ​ហេតុ​ស្រុក​សហការ​កម្លាំង​ប៉ុស្តិ​ក្រុមប្រឹក្សាឃុំ​ពេទ្យ​មេភូមិ​និង​ក្រុមគ្រួសារ​បានធ្វើការ​ពិនិត្យ​សាកសព មាន​ស្នាម​ខ្លោច​ត្រង់ចំណុច​ក្បាលពោះ​០១​កន្លែង ស្នាម​ខ្លោច​ត្រង់​ចង្កេះ ស្នាម​ខ្លោច​ភ្លៅ​ទាំងសង់ខាង ស្នាម​ខ្លោច​មេជើង​ស្តាំ​០១​កន្លែង​ក្រៅពីនោះ​ពុំមាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​។​

​សមត្ថកិច្ច​បានធ្វើការ​សន្និដ្ឋានថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ឆក់​ចរន្តអគ្គិសនី រួច​បាន​សាកសព​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

មតិយោបល់