ព័ត៌មានជាតិ

អាល់កុលក្លែងក្លាយ ជាច្រើនកាន នៅឃ្លាំងស្តុកទំនិញមួយកន្លែង ត្រូវបានមន្ត្រីជំនាញដកហូត និងបំផ្លាញចោល

ភ្នំពេញៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃចន្ទ ២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ មន្រ្តីសាខា ក.ប.ប រាជធានីភ្នំពេញ សហការជាមួយកម្លាំងចម្រុះ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការបើកឃ្លាំងស្តុកទំនិញ ដែលត្រូវបានគេជួលស្តុក អាល់កុលក្លែងក្លាយ (មេតាណុង) ចំនួន៣៤ កាន ស្មើនឹង ១០០០ លីត្រ ស្ថិតនៅផ្លូវ៣៥១ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ ដើម្បីប្រគល់ជូនម្ចាស់ដើមវិញ ។ ហើយអាល់កុលក្លែងក្លាយ (មេតាណុល) ត្រូវបានមន្ត្រីជំនាញ ដកហូត និងបំផ្លាញចោលតាមនីតិវិធី ៕

មតិយោបល់