ព័ត៌មានជាតិ

មន្រ្តីមន្ទីរពាណិជ្ជកម្ម ចុះត្រួតពិនិត្យ និងរកឃើញថា ផ្សារទំនើបបាយ័ន មិនមានបិតស្លាកថ្លៃទំនិញជាប្រាក់រៀល

ភ្នំពេញៈ យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំបានឲ្យដឹងថា នៅថ្ងៃចន្ទ ២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ មន្រ្តីសាខា ក.ប.ប រាជធានីភ្នំពេញ ដោយមានការសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងអាជ្ញាធរតាមបណ្តាខណ្ឌ បានចុះត្រួតពិនិត្យការបិទស្លាកថ្លៃទំនិញជាប្រាក់រៀលលើមុខទំនិញនីមួយៗដែលដាក់តាំងលក់ ផ្សារទំនើបបាយ័ន ផ្លូវ១១៤ និង ផ្សារទំនើប ថៃ ហួត ផ្លូវមុនីវង្ស ក្នុងសង្កាត់មនោរម្យ។

ជាលទ្ធផល មន្រ្តីជំនាញ បានរកឃើញថា នៅផ្សារទំនើបបាយ័នមិនមានបិតស្លាកថ្លៃទំនិញជាប្រាក់រៀលនោះទេ។ បន្ទាប់មក មន្រ្តីសាខាក.ប.ប. បានណែនាំ និងធ្វើកិច្ចសន្យាកែប្រែ ដោយមានតំណាងផ្សារបានចុះហត្ថលេខាលើកិច្ចសន្យា៕

មតិយោបល់