ព្រះសីហនុៈ (ព័ត៌មានបឋម) នាវេលាម៉ោង១ កន្លះរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅផ្លូវជាតិលេខ៤ ម្តុំភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកខ្សាច់១គ្រឿង ពាក់ផ្លាកលេខ កំពង់ស្ពឺ3A-6181 បើកធ្លាក់ផ្លូវ បណ្ដាលឲ្យក្រឡាប់។
ភ្លាមៗនោះ ក៏មានសមត្ថកិច្ច និងពលរដ្ឋ បានធ្វើការជួយសង្គ្រោះ អ្នកបើកបរដែលជាប់នៅក្នុងរថយន្តផងដែរ។
មូលហេតុ៖ មិនទាន់ដឹងនោះទេ ចំណែកជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណទ្បើយ៕


មតិយោបល់