ព័ត៌មានជាតិ

ដាច់ហ្រ្វាំងក្រឡាប់សំណាងមិនបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃ

ព្រះសីហនុ: កាលពីវេលាម៉ោង៥និង២៥នា ទីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបង្កឡើងដោយខ្លួនឯងកើតឡើងនៅតាមបណ្ដោយគីឡូម៉ែត្រលេខ(១០-១១) ត្រង់ ចំណុចមុខមណ្ឌលឃ្លាំងប្រេងឥន្ធន:(សូគីមិច)ស្ថិតនៅភូមិ ៤ ឃុំអូរត្រេះ ស្រុក ស្ទឹងហាវ ខេត្តព្រះសីហនុ ។
បង្ករឡើងដោយ រថយន្ត ម៉ាក ហាន់ដាយ (៥តោន) ពណ័សគ្មានស្លាកលេខរបស់ក្រុមហ៊ុនឯកជនបើកបរដោយឈ្មោះ អាំ នឿន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ បើកបរ ស្នាក់ នៅ ឃុំព្រៃឈរ ស្រុក កំពង់ត្របែក ខេត្ត ព្រៃវែង ។
តាមប្រភពព័ត៌មានខណ:ដែលកំពុងបើកសុខៗមកដល់ចំណុចកើតហេតុស្ថានភាព ផ្លូវ ចុះចំណោតខ្លាំងហើយកោងរថយន្ត បានដាច់ហ្រ្វាំងក៏បានក្រឡាប់តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃទេនិងមិនមានការកកស្ទះចរាចរណ៍ឡើយ។
បច្ចុប្បន្នម្ចាស់រថយន្តរងចាំរថយន្តស្ទូចយកទៅជួសជុល៕

 

មតិយោបល់