ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ​​​​​​​​ បំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន នៅខេត្តកំពង់ធំ

កំពង់ធំ: នៅថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២០ វេលាម៉ោង៣និង៣០នាទី មានករណីអគ្គិភ័យឆេះផ្ទះចំនួន១ខ្នង ស្ថិតនៅភូមិស៊ីវត្ថា ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ម្ចាស់ឈ្មោះ វ័រ វុន ភេទប្រុស អាយុ៤៣ឆ្នាំ ប្រពន្ធឈ្មោះ ហេង វុន អាយុ៤១ឆ្នាំ ។ ប្រភេទសំណង់ ផ្ទះធ្វើអំពីឈើ ទំហំ៦មx៨ម ដំបូលប្រក់ក្បឿង ។

ខូចខាត៖ ឆេះផ្ទះ១ខ្នងទាំងស្រុងទំហំ៦មx៨ម ម៉ូតូចំនួន១គ្រឿង ស្រូវចំនួន២៣បេ ប្រាក់រៀលចំនួន៤លានរៀល ឯកសារផ្សេងៗនិងសម្ភារ:ប្រើប្រាស់មួយចំនួនទៀត ។

មលហេតុ៖ បណ្តាលមកពីធ្វេសប្រហែសភ្លើងចង្រ្កាន ។

រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកសន្ទុក បានចេញអន្តរាគមន៍ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២រថយន្ត ស្មើនិង៨ម៉ែត្រគុបរលត់ទាំងស្រុង​៕

មតិយោបល់