ព័ត៌មានជាតិ

ព្រះសង្ឃមួយអង្គចងកសម្លាប់ខ្លួន ដោយពុំដឹងមូលហេតុ

ឧត្តរមានជ័យ: នៅវេលាម៉ោង ១១និង១០នាទីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ស្ថិតចំណុចវត្តទួលចរន្ត ក្នុងភូមិអូររំដួល ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មានករណីព្រះសង្ឃមួយអង្គ ចងកសម្លាប់ខ្លួនដោយពុំដឹងមូលហេតុ ។

ព្រះសង្ឃព្រះនាម វន ភារឿន ព្រះជន្ម ២០វស្សា គង់នៅវត្តខាងលើ ស្រុកកំណើតនៅភូមិ៣ ឃុំលើ ស្រុកចម្ការលើ ខេត្តកំពង់ចាម បានយកខ្សែគោនីឡុង ពណ៌សប្រវែង ៣.៥០ម៉ែត្រ ចងភ្ជាប់ជាមួយធ្នឹមកម្ពស់ ២.៤៦ម៉ែត្រ ហើយទាក់កខ្លួនឯងទម្លាក់ខ្លួន ចុះមកក្រោមបណ្តាលឲ្យរឹតក សុគតតែម្តង។ សាកសពស្លៀកស្បង់ជីពរ ពណ៌ស្លាទុំ មានស្លាកស្នាមមួយកន្លែងត្រង់បំពង់ក ដែលបង្កឡើងដោយខ្សែនីឡុង ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ បញ្ជាក់ថា ព្រះសង្ឃសុគតដោយសារចងកស្លាប់ខ្លួនប្រាកដមែន រួចក៏ប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

មតិយោបល់