ព័ត៌មានជាតិ

រថយន្តដឹកទំនិញធុនធំ បើកក្រឡាប់ប៉ះបង្គោលភ្លើង បណ្តាលឲ្យបាក់ដាច់ចរន្តអគ្គិសនី

ត្បូងឃ្មុំ: យោងតាមផេក អគ្គិសនីត្បូងឃ្មុំ បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៨និង៤៣នាទី មានករណីរថយន្តដឹកទំនិញធុនធំ បានបើកក្រឡាប់ធ្លាក់ប្រឡាយ ប៉ះនឹងបង្គោល បណ្តាលឲ្យបាក់បង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ចំនួន០១ដើម ធ្វើឲ្យដាច់ចរន្តនៅ PMT012 ស្ថិតនៅភូមិមង់ ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ក្រុមការងារបច្ចេកទេសមិនអាចធ្វើការជួសជុលទាំងយប់បាន រង់ចាំពេលព្រឹក ទើបក្រុមការងារបច្ចេកទេស ធ្វើការជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ ។

អគ្គិសនីត្បូងឃ្មុំសូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ ៕

មតិយោបល់