ព័ត៌មានជាតិ

Updated៖ ដំណឹងស្វែងរកសាច់ញាតិ! រថយន្តលុចស៊ីស បុកស្ត្រីម្នាក់ខ្ទាតទៅម្ខាងទៀតនៃផ្លូវ បោកក្បាលស្លាប់ភ្លាមៗ

ភ្នំពេញ: នៅវេលាម៉ោង ១១និង១៥នាទីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវលេខ២៨៩ ចំណុចមុខនឹងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីស្រ្តីម្នាក់ ដើរឆ្លងផ្លូវត្រូវរថយន្តបុកស្លាប់។

ជនរងគ្រោះមិនស្គាល់អត្តសញ្ញណ មានវ័យប្រហែល ២៤ទៅ២៥ឆ្នាំ (ស្លាប់) ដើរឆ្លងផ្លូវខណ:មេឃកំពុងភ្លៀងខ្លាំង ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញ រថយន្តមួយគ្រឿងម៉ាក លុចស៊ីស ធ្វើដំណើរពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ខណ:ពេលមេឃកំពុងភ្លៀងធ្លាក់ខ្លាំង ព្រមទាំងស្ថានភាពផ្លូវងងឹតផងនោះ បណ្ដាលឲ្យទៅបុកស្រ្តីរងគ្រោះ ខ្ទាតទៅម្ខាងទៀតនៃផ្លូវ បោកក្បាលស្លាប់ភ្លាមៗ។

សូមបញ្ជាក់៖ ករណីនេះសមត្ថកិច្ច កំពុងស្រាវជ្រាវរករថយន្តបង្ក ដើម្បីមកផ្តន្ទាទោសទៅតាមផ្លូវច្បាប។

ក្រោយពេលកើតហេតុ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ដឹកយកទៅតម្កល់នៅឯវត្តទឹកថ្លា ដើម្បីរង់ចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕

មតិយោបល់