ព័ត៌មានជាតិ

រថយន្តស៊េរីទំនើប ២គ្រឿង បុកគ្នាពេញទំហឹង បណ្ដាលឲ្យការខូចខាតទាំងសងខាង

ភ្នំពេញ: កាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចខាងក្រោយវិទ្យាល័យព្រះស៊ីសុវត្ថិ តាមបណ្តោយផ្លូវលេខ៥១ កែងនិងផ្លូវលេខ១៨៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស៊េរីទំនើបម៉ាក រ៉េន រ៉ូវើរ មួយគ្រឿង បើកបុករថយន្តម៉ាក ហ្វត ដែលកំពុងឆ្លងផ្លូវ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ បុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក ហ្វតរ៉េនជ័រ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AA-7578 រួមដោយស្ត្រីពីរទៅបីនាក់ទៀត ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុដែលជាផ្លូវបំបែកជាបួន រថយន្តខាងលើ បានបើកឆ្លងកាត់ផ្លូវ១៨៤ ហើយខណ:ពេលដែលឆ្លង បានពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្ត មួយគ្រឿង ទៀតម៉ាក រ៉េន រ៉ូវើរ ពណ៌ខ្មៅ ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2AN-9311 ដែលបើកបរដោយស្ត្រីម្នាក់ តាមបណ្ដោយផ្លូវ១៨៤ ទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ។ ដោយមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្ត ហ្វត រ៉េនជ័រ ខាងលើ ចំពេញទំហឹង បណ្ដាលឲ្យក្រពឹតនឹងបាក់ក្រឡេកង់ខាងមុខចំហៀងខាងស្តាំ។ ចំណែកឯ រថយន្ត រ៉េន រ៉ូវើរ បានរងការខូចខាតក្រពឹតផ្នែកខាងមុខយ៉ាងដំណំ តែមិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ។

ក្រោយពេលកើតហេតុភាគីទាំង ២ ក៏បានធ្វើការចរចារ សម្របសម្រួលដោះស្រាយគ្នា ដើម្បីបញ្ចប់រឿងនៅ និងកន្លែងកើតហេតុ រួចបានធ្វើការស្ទូច រថយន្តទាំងពីរគ្រឿង ចេញពីកន្លែងកើតហេតុ ដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋាននោះទេ៕

មតិយោបល់