ព័ត៌មានជាតិ

វិបត្តិក្នុងគ្រួសារ…បុរសម្នាក់បញ្ចប់ជីវិតខ្លួនឯង!

ព្រៃវែងៈ កាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ មានករណី​បុរសម្នាក់ធ្វើអត្តឃាត ចង.ក​សម្លាប់ខ្លួន នៅចំណុចផ្ទះរបស់ឈ្មោះ មេន ស្រីពេជ ភេទស្រី អាយុ ៣៣ឆ្នាំ នៅភូមិមានជយ័ ឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

ជនរងគ្រោះឈ្មោះ មេន ណុច ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃសុធន់ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានយកក្រម៉ាក្រហម ស លាយខៀវ ទ្បើងតាមអន្ទា ចងកទៅនិងធ្នឹមផ្ទះ បណ្តាលឲ្យស្លាប់។ ​

មូលហេតុ ជនរងគ្រោះ មានវិបត្តិក្នុងគ្រួសារ និងមានជំងឺសរសៃប្រសាទ​។

បច្ចុប្បន្ន សមត្ថកិច្ចបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​​៕​

មតិយោបល់