ព័ត៌មានជាតិ

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ បង្ក្រាបទីតាំងល្បែងភ្នាល់តាមអនឡាញ ឃាត់ខ្លួនមនុស្ស១២នាក់

ភ្នំពេញ: នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ គណ:បញ្ជាការឯកភាពខណ្ឌប្ញស្សីកែវនិងរដ្ឋបាលសង្កាត់ទួលសង្កែទី១ ដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ លេងភ្នាល់តាមអនឡាញ Internet Online ហៅថា (Joker) មួយកន្លែង ស្ថិតនៅក្រុមទី២ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំង បានធ្វើការឃាត់ខ្លួន មនុស្សចំនួន១២នាក់ ក្នុងនោះមានក្មេង៤នាក់(ស្រី៣នាក់) និងដកហូតវត្ថុតាង កុំព្យូទ័រ១៩គ្រឿង ស៊ីប៊ីយូ១៩គ្រឿង និងម៉ូន័រទ័រ១៩គ្រឿង ។

ក្រោយឃាត់ខ្លួនមនុស្ស និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ដើម្បីអនុវត្តតាមនីតិវិធី ៕

មតិយោបល់