ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា អនុវត្តតាមគោលការណ៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ស្តីពីការហាមឃាត់មិនអនុញ្ញាតឲ្យដំណើរការនូវរាល់ល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា និងដើម្បីពង្រឹងការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមរយៈអ៊ិនធឺណេតអនឡាញក្នុង និងក្រៅប្រទេស សំដៅចូលរួមថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធរណៈ និងរបៀបរៀបរយសង្គម។ នាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្រាវជ្រាវកំណត់ឃើញ និងបានចាត់វិធានការបិទខ្ទប់ល្បែងស៊ីសងអនឡាញចំនួន០៦ រួមមាន៖
១.គេហទំព័រ www.v89bet.com
២.គេហទំព័រ www.ibc2888.com
៣.គេហទំព័រ www.sbc369.net
៤.គេហទំព័រ www.asb365.com
៥.គេហទំព័រ www.a28bet.com
៦.គេហទំព័រ www.afb1188.com
ទន្ទឹមនឹងនេះ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានកណ្តាលសន្តិសុខ បាននឹងកំពុងបន្តធ្វើការស្រាវជ្រាវរកជនដែលនៅពីក្រោយល្បែងស៊ីសងអនឡាញទាំង០៦ខាងលើ ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕






មតិយោបល់