ព័ត៌មានជាតិ

បុរស ខ្មែរ ឥស្លាម ម្នាក់ ទៅ នេសាទ រក ខ្យង ពុំឃេីញ ត្រលប់ មកផ្ទះ វិញ រំលង បានមួយ ថ្ងៃ ប្រទះ ឃេីញ សព អណ្ដែត ទឹក

កោះកុង: យោងតាមផេករបស់ ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ជនរងគ្រោះ ឈ្មោះ ហេត រ៉នី ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរនេសាទ មានទីលំនៅបច្ចុប្បន្នភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ បាន ជិះ ទូក ទៅ រក ខ្យង តែ ម្នាក់ឯង ពុំ ឃេីញ ត្រលប់ មកផ្ទះ វិញ បងប្អូន សាច់ ញាតិ ជនរងគ្រោះ បាន ស្វែង រក តែពុំឃេីញ លុះ ដល់ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២០ ក៏ប្រទះឃេីញ សព អណ្ដែត ទឹក នៅ ដកព្រែក ស្ថិតនៅភូមិពាមក្រសោប ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។

នៅ ពេល ទទួល បាន ព័ត៌មាន កម្លាំង ជំនាញ ពិនិត្យ សាក សព នៃ អធិការ ដ្ឋាន នគរបាល ក្រុង ខេមរភូមិន្ទ សហការ ជាមួយ ក្រុម គ្រូពេទ្យ ចុះ ធ្វើ កោសល្យវិច័យ សព ក្រោយពេល ពិនិត្យ រួច បាន បញ្ជាក់ ឃេីញ ថា សាកសពមានស្នាមរបួសបែក គ្រាប់ភ្នែកខាងឆ្វេង ដាច់ស្លឹកត្រចៀកទាំង សងខាង និងមាន ប្រហោងតូចមួយនៅផ្នែកឆ្អឹងជម្នីរ។

បច្ចុប្បន្នសាកសពជន រងគ្រោះ បានប្រគល់ឲ្យទៅឈ្មោះ នីសារីហ្វះ ភេទស្រី អាយុ៣៧ឆ្នាំត្រូវជាភរិយា យកទៅធ្វើបុណ្យតាមប្រពៃណី។

ករណី នេះ កម្លាំងកំពុងធ្វើការស្រាវជ្រាវបន្ត៕

 

មតិយោបល់