តុលាការឧទ្ធរណ៍សហរដ្ឋអាមេរិកបានយល់ព្រមទៅលើការស្នើសុំរបស់ ក្រុមហ៊ុន Samsung ឲ្យបើកសវនាការលើសំនុំរឿង Galaxy Nexus ជាមួយនឹងក្រុមហ៊ុន Apple ឲ្យបានឆាប់រហ័ស ការពីថ្ងៃសុក្រសប្ដាហ៍មុននេះ។
ក្រុមហ៊ុន Samsung ត្រូវផ្តល់នូវព័ត៌មានសង្ខេប ប៉ុន្តែលម្អិតបន្តិចដល់តុលាការនៅថ្ងៃទី ១៦ ខែកក្ដដានេះ ហើយចំណែកក្រុមហ៊ុន Apple ត្រូវផ្តល់នូវចម្លើយនៅថ្ងៃទៅ ៣០ ខែកក្ដដា ជាការឆ្លើយបទទៅក្រុមហ៊ុន Samsung បានល្មើសប៉ាតង់អ្វីខ្លះ។
តុលាការឧទ្ធរណ៍ នឹងធ្វើការសម្រេចទៅលើសំនុំរឿងក្ដីមួយនេះ នៅថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០១២ ខាងមុខនេះ។
ទូរស័ព្ទដៃ Galaxy Nexus គឺជាប្រធានបទថ្មីក្ដៅគគុកចុងក្រោយ ដែលត្រូវបានក្រុមហ៊ុន Apple ប្ដីចោទថា បានលួច ប្លន់ និងរំលោភបំពាន់ ទៅលើប៉ាតង់របស់ខ្លួន ហើយក្រុមហ៊ុន Apple ទាមទារឲ្យតុលាការធ្វើការហាមឃាត់នូវ Galaxy Nexus និង Galaxy Tab 10.1 ៕
មតិយោបល់