ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រាជិះម៉ូតូធ្លាក់បឹងស្រែ ស្លាប់ភ្លាមៗ នៅស្រុកចន្ទ្រា

ស្វាយរៀង: នៅថ្ងៃព្រហស្បតិ៍ ៥កើតខែអាសាឍ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនិង ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១២និង៥០នាទី មានករណីគ្រោះចរាចរណ៍(ដួលខ្លួនឯង)លើផ្លូវ3SVR7 ស្ថិតនៅភូមិទួលស្តី ឃុំទួលស្តី ស្រុកចន្រ្ទា ខេត្តស្វាយរៀង ។
ជនរងគ្រោះឈ្មោះ សួស រតន: ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិកោះឬស្សី ឃុំទួលស្តី ស្រុកចន្រ្ទា ខេត្តស្វាយរៀង បើកបរម៉ូតូម៉ាក ស៊ីរ៉ួត ពណ៌ក្រហម គ្មានផ្លាកលេខ គ្មានមួកសុវត្តិភាព គ្មានកញ្ចក់មើលក្រោយមកដល់ចំណុចខាងលើ បានដួលធ្លាក់ទៅក្នុងបឹងស្រែហើយបានស្លាប់នៅ និងកន្លែងកើតហេតុតែម្តង។

មូលហេតុ៖ បើកបរក្នុងស្ថានភាពស្រវឹង ចំណែកវត្ថុតាង(ម៉ូតូ) និងសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់