ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់ បណ្តាលឲ្យរបើកដំបូលផ្ទះពលរដ្ឋ និងគោ២ក្បាល ត្រូវរន្ទះបាញ់ងាប់ នៅខេត្តបាត់ដំបង

បាត់ដំបង: នៅវេលាម៉ោង១៥និង៣០នាទីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ មានករណីគ្រោះធម្មជាតិ ដោយសារខ្យល់និងរន្ទះបាញ់ បណ្តាលឲ្យសត្វគោចំនួន២ក្បាល ត្រូវបានងាប់ ចំណែកផ្ទះមួយខ្នង ផ្ទះធ្វើអំពីឈើ ប្រក់ស័ង្កសី ទំហំ ៨មx៧ម រងការខូចខាតស័ង្កសីចំនួន៤០សន្លឹក ប្រវែង៣ម៉ែត្រ ផ្លានចំនួន១៥ដើម ប្រវែង៣ម៉ែត្រ ខូចផ្ទាំងខ្មែរសូឡាមួយបន្ទះ ។

ម្ចាស់ផ្ទះឈ្មោះ ផន សុខហ៊ាង ភេទស្រី អាយុ២៦ឆ្នាំ រស់នៅចំណុចបឹងធ្នង់ ភូមិបុះខ្នុរ ឃុំចែងមានជ័យ ។ ម្ចាស់គោរងគ្រោះមានឈ្មោះ ឈឿង ផន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិចង្ហូរស្វាយ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានឲ្យដឹងថា មានភ្លៀងនិងខ្យល់កន្ត្រាក់បានប៉ើងដំបូលផ្ទះទាំងស្រុង ផ្ទះធ្វើអំពីឈើ ប្រក់ស័ង្កសី ទំហំ ៨មx៧ម ខូចខាត៖ សង្ក័សីចំនួន៤០សន្លឹក ប្រវែង៣ម៉ែត្រ ផ្លានចំនួន១៥ដើម ប្រវែង៣ម៉ែត្រ ខ្មែរសូឡាមួយបន្ទះ និង សត្វគោត្រូវរន្ទះបាញ់ បណ្តាលឲ្យងាបចំនួន២ក្បាល ៕

មតិយោបល់