ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលឲ្យបុរសវ័យ៥២ឆ្នាំម្នាក់ ស្លាប់មួយរំពេច នៅលើដងផ្លូវ

តាកែវ: នៅថ្ងៃសៅរ៍ ០៧កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០វេលាម៉ោង១០និង៣៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូនិងម៉ូតូ មានទិសដៅស្របទិសគ្នា ពីលិចទៅកើត នៅលើផ្លូវខេត្ត 1TK6 ហៅ (ផ្លូវ០៦មករា) ស្ថិតក្នុងភូមិព្រៃផ្គាំ(គ) ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មានម៉ូតូម៉ាក ហុងដា ឌ្រីមC125 ពណ៌ ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1J 9028 បើកបរដោយឈ្មោះ មិនស្គាល់អត្តសញ្ញាណ បានបើកម៉ូតូគេចចេញពីកន្លែងកើតហេតុ ។ ចំណែកម៉ូតូ១គ្រឿងទៀត ម៉ាកហុងដា គុបមូល C50 ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខ តាកែវ 1E-7302 បើកបរដោយឈ្មោះ សេ ផល ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ភូមិយាផ្អើរ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ ។ មិនពាក់មួកសុវត្ថិភាព បានស្លាប់នៅនឹងកន្លែងកើតហេតុ ។

មូលហេតុ៖ បត់ឆ្វេងមិនប្រយ័ត្ន ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក កម្លាំងជំនាញកំពុងក៏សាងសំណុំរឿង ធ្វើតាមនីតិវិធី រីឯសាកសពជនរងគ្រោះ បានប្រគល់ទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់