តាកែវៈ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៤និង០០នាទីល្ងាចប៉ុស្ដិ៍នគរបាល ឃុំពពេល បានទទួលពាក្យបណ្ដឹង ១ច្បាប់ពីឈ្មោះ ម៉ុល សុភ្រ័ក ភេទប្រុស អាយុ ២៩ឆ្នាំ បានប្ដឹងចោទប្រកាន់ឈ្មោះ សេម សីហា ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិត្រពាំងព្រីងថា បានចាប់រំលោភកូនស្រីខ្លួនឈ្មោះ ភ ព ស ហា អាយុ ៨ឆ្នាំ បានសម្រេច ១លើកនៅក្បែរគុម្ពចេកក្រោយផ្ទះកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ នៅពេលឪពុកម្ដាយចេញទៅធ្វើការបាត់។
ក្រោយទទួលបានពាក្យបណ្ដឹង និងដោយមានការសំរបសំរួលពីលោកព្រះរាជអាជ្ញានៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ម៉ោង ៦និង០០នាទី បានឃាត់ខ្លួនឈ្មោះ សេម សីហា មកសាកសួរកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់