ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយប៉ុស្តិ៍នគរបាលសង្កាត់អូរបែកក្អម ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា បានឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះថា ជនសង្ស័យឈ្មោះ ហ៊ុន គឹមហេង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ (គ្មានសារធាតុញៀនក្នុងទឹកនោម) ទីលំនៅបច្ចុប្បន្នផ្ទះលេខ៣៣ ផ្លូវលំ ក្រុម៣ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ពីបទលួច (ឆក់កាបូបស្ពាយ) ប្រព្រឹត្តនៅចំណុចមុខហាងពិភពម៉ូត ផ្ទះលេខ១៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៨៦២«ឆ» ដ.ច.ន ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ចេញដោយចេញដោយលោក កោ វណ្ឌី ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យ ខាងលើការិយាល័យបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕
ព័ត៌មានជាតិ
មតិយោបល់