ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីហិង្សាដោយចេតនា និងប្រេីប្រាស់គ្រឿងញៀន

កណ្ដាល៖ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមឲ្យដឹងថានៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៨.០០នាទី នៅចំណុចក្រោមផ្ទះ ឈ្មោះ ងី គឹមជន ស្ថិតក្នុងភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។ជនរងគ្រោះ ០១នាក់ឈ្មោះ ងី គឹមជន ភេទស្រី អាយុ៨១ឆ្នាំ ជនជាតិខ្មែរ មុខរបរជរា មានទីលំនៅភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។ (ត្រូវជាយាយ)
ជនសង្ស័យ ០១នាក់ (ឃាត់ខ្លួន)ឈ្មោះ ខេង សុខរាជ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ (ត្រូវជាចៅ) ធ្លាប់អប់រំនៅមណ្ឌលកែប្រែ ឱកាសខ្ញុំ ចំនួន០៦ខែ កាលពីឆ្នាំ២០១៨ ។
វត្ថុតាងចាប់យក៖ក្រាស់សិតសក់ ចំនួន០១។
សភាពរឿងហេតុ នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកេីតហេតុឈ្មោះ ងី គឹមជន (ជនរងគ្រោះ)ត្រូវជាយាយរបស់ ឈ្មោះ ខេង សុខរាជ (ជនសង្ស័យ) បានយកក្រាស់សិតសក់វាយទៅលេីជនរងគ្រោះ ហេីយជនសង្ស័យ បានយកដៃទាំងពីរ បោចសក់ និងច្របាច់កជនរងគ្រោះទៀតផង ខណ:ពេលដែលជនសង្ស័យធ្វើសកម្មភាពល្មើសទៅលើជនរងគ្រោះ ក៏ត្រូវបាន ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះថតសកម្មភាពបាន បន្ទាប់មកក៏បានយក វីដេអូពីសកម្មភាពជនសង្ស័យវាយធ្វេីបាបលេីជនរងគ្រោះរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្វាយប្រទាល។
ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋខាងលេីភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាលបានចុះដល់កន្លែងកេីតហេតុបានឃាត់ខ្លួនឈ្មោះ ខេង សុខរាជ រួមទាំងវត្ថុតាងខាងលេីបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្អាងដេីម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់