ព័ត៌មានជាតិ

អនិច្ចា ជីវិតបុរសម្នាក់លើសឈាម និងមានជំងឺបេះដូងស្លាប់លើម៉ូតូកងបីតាមចិញ្ចេីមផ្លូវ

ភ្នំពេញ:យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថាបុរសម្នាក់ បានដេកស្លាប់ដោយជំងឺលើសឈាម និងជំងឺបេះដូង នៅលើម៉ូតូកងបី នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៧និង១០នាទី នៅចំនុចលើចិញ្ចើមផ្លូវលេខ៦៣កែងផ្លូវ២១៤ ភូមិ៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះប៉ែន នាង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបររត់ម៉ូតូកងបី ទីកន្លែងកំណើតឃុំព្រៃគយ ស្រុកអណ្ដូងទឹក ខេត្តឃ្លាំង(កម្ពុជាក្រោម) អាសយដ្ឋាន ភូមិត្រពាំងតាសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ។
ក្រោយកើតហេតុ កម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍បានចុះដល់ និងគ្រប់គ្រងកន្លែងកើតហេតុ និងបានរាយការណ៍ជូនព្រះរាជអាជ្ញា ការិយាល័យ បច្ចេកទេសវិឡាសាស្រ្ត ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្កើត គណ:កម្មការធ្វើកោសល្យវិច័យ ពិនិត្យសព។
សំភារបន្សល់ទុក ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០១សន្លឹក, លិខិតឆ្លងដែនជនជាតិខ្មែរចំនួន០១ក្បាល, ប័ណ្ណសម្គាល់ម៉ូតូដែលមានស្លាកលេខភ្នំពេញ1w0673ចំនួន០១សន្លឹក, ប័ណ្ណ សមាជិក(ប.ស.ស)០១សន្លឹក, កាតវីង០១សន្លឹក, សៀវភៅស្នាក់នៅ ឈ្មោះគីម ថារី ០១សន្លឹក និងម៉ូតូកងបីចំនួន០១គ្រឿងបានប្រគល់ឲ្យប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងរាំង ដើម្បីរក្សាទុក។
ជាលទ្ធផលតាមការពិនិត្យការិយាល័យ ជំនាញបច្ចេកទេស និងលោកឧញ្ញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ឋ បានបញ្ជាក់ថា ស្លាប់ដោយជំងឺលើសឈាមនិងជំងឺបេះដូង។
ក្រោយពី ពិនិត្យរួច ខាងជំនាញ បច្ចេកទេស បានដឹកសពយកមកតម្កលនៅវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ទិសដៅបន្តកម្លាំងជំនាញខណ្ឌនិងប៉ុស្ដិ៍បានសហការជាមួយសមត្តិកច្ចជំនាញពាក់ព័ន្ធដើម្បីស្រាវជ្រាវរកសាច់ញាតិ៕

មតិយោបល់