ព័ត៌មានជាតិ

ករណីផ្ទុះគ្រាប់យុទ្ធភណ្ឌ័នៅសិប្បកម្មកែឆ្នៃគ្រឿងយន្តបណ្តាលអោយបុរសម្នាក់ស្លាប់ភ្លាមៗ

កណ្តាល: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ មានករណីផ្ទុះគ្រាប់យុទ្ធភ័ណ្ឌនៅសិប្បកម្មកែឆ្នៃគ្រឿងយន្តបណ្តាលឲ្យបុរសម្នាក់ស្លាប់
ដែលស្ថិតនៅភូមិត្រពាំងព្រលិត ឃុំជ្រៃលាស់ ស្រុក ពញាឮ ខេត្តកណ្តាល ។ ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះដល់ និងបានធ្វើការពិនិត្យកោសល្យវិច្ច័យឃើញមានវត្ថុតាងបំនែកអំបែងគ្រាប់មួយចំនួន (បន្សល់ទុក នៅជិតកន្លែងកើតហេតុ) ។ តាមការបំភ្លឺកូនបង្កើតរបស់ជនរងគ្រោះឈ្មោះ យន ថានុង អាយុ ២៥ឆ្នាំ បានបំភ្លឺថានៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ អ៉ី សារិន ហៅ ប៉ាត ភេទប្រុស អាយុ ៥១ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិប្បកម្មកែឆ្នៃគ្រឿងយន្តកសិកម្ម បានយកគ្រាប់ប្រភេទពុំស្គាល់ ហើយបានយកម៉ូទ័រមកអាកាត់កែឆ្នៃ នៅក្នុងរោងសិប្បកម្មរបស់ខ្លួន ខណះពេលនោះស្រាប់តែផ្ទុះគ្រាប់នោះ ជាបំណែកបណ្ដាលឲ្យត្រូវជនរងគ្រោះស្លាប់ដាច់សាច់ខ្ទៀតជាបំណែកនៅជុំវិញកន្លែងកើតហេតុ ។ បច្ចុប្បន្នសាកសពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់