Ronaldo និង Gareth Bale បច្ចុប្បន្នគឺជាខ្សែបម្រើដ៏ខ្លាំងក្លា របស់ក្លិប Real Madrid និងជាគន្លឹះដ៏សំខាន់ ដែលតែងតែធ្វើឲ្យក្លិបនេះឈ្នះ ក្នុងការប្រកួតជារឿយៗ ។
លោកអ្នកពិតជាស្គាល់ និង ដឹងពីទិកនិក លេងរបស់អ្នកទាំងពីរ ច្បាស់ណាស់ ក៏ប៉ុន្តែ បើទោះបីជាដឹងខ្លះៗ រួចហើយក្តី ដំណឹង សូមបង្ហាញនូវចំណុចសំខាន់ របស់ កីឡាករទាំងពីរ ដែលមានចំណុចរួមគ្នា និង ខ្លាំងក្លាដូចគ្នា ឡើងវិញ ដែលមានដូចខាងក្រោមនេះ៖
១. Ronaldo និង Gareth Bale ទម្រង់ ស៊ុតហ្វ្រីហ្គិតរបស់អ្នកទាំពីរ ដូចគ្នាត្រង់ចំណុច ដើរថយក្រោយ ចាប់ពី ៣ ជំហាន ដល់ ៥ ជំហានរួចឈរកន្ធែកជើងដាក់ដៃចុះ ទើបស៊ុត ។ ក៏ប៉ុន្តែ ទាស់ត្រង់ថា រាល់ការស៊ុតហ្វ្រីហ្គិត មួយប្រើជើងស្តាំ និងមួយទៀត ប្រើជើងឆ្វេង ។
២. សន្ទុះរត់ និង បច្ចេកទេសនៃការលេង ខ្លាំងក្លា ពោលគឺក្បាច់ ពញ្ញាក់ រត់បុកទៅមុខ ខណៈ Ronaldo បើទល់ច្រកមែនទែន គឺស៊ុតជើងឆ្វេង ដូច Gareth Bale ខណៈដែលលេងនៅផ្នែកខាងឆ្វេងនោះ។
៣. សន្ទុះ ស៊ុតបាល់ជើងឆ្វេង ខ្លាំងក្លាដូចគ្នា ។
៤. រត់អបអរគ្រាប់បាល់របស់ខ្លួន ដោយស្រែក និង លាតដៃទៅខាង ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
ព័ត៌មានជាតិ
មតិយោបល់