ភ្នំពេញៈ អគ្គិភ័យឆេះផ្ទះ បើកសិប្បកម្មកែច្នៃឈើ យ៉ីហោ សុខ ម៉េងលី មួយកន្លែង យ៉ាងសន្ធោសន្ធៅ បង្កឲ្យភ្ញាក់ផ្អើល ប្រជាពលរដ្ឋ និងសមត្ថកិច្ច ចេញអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យ ជាបន្តបន្ទាប់ តាមផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។
ករណីនេះ ត្រូវបានគេសង្ស័យផ្តើមចេញពី ជាងផ្សារដែក ធ្វើដំបូលរបស់ម្ចាស់សិប្បកម្ម នៅល្វែងមួយទៀតជាប់គ្នានោះ ហើយធ្លាក់កម្ទេចភ្លើង លើគំនរឈើ ទើបបង្កឲ្យ ភ្លើង ឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង៥ និង២៥នាទីល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ។
តាមប្រជាពលរដ្ឋក្បែរខាង បានឲ្យដឹងថា មុនដំបូងគេឃើញក្រុមជាងផ្សារដែក ធ្វើដំបូលផ្ទះ ឲ្យម្ចាស់សិប្បកម្ម សុខ ម៉េងលី នៅល្វែងជាប់ល្បង ដាក់គ្រឿងឈើ ស្រាប់តែនៅវេលាម៉ោងខាងលើ ឃើញមានផ្សែងហុយ និងចេញជាអណ្តាតភ្លើងពីគំនរឈើ ជាប់កន្លែងជាងផ្សារ ដែកតែម្តង ទើបរាលដាល យ៉ាងសន្ធោ ឡើង បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ច ចេញអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យ បញ្ជូនទៅជាបន្តបន្ទាប់ជាច្រើនគ្រឿង ។
យ៉ាងណាមិញមូលហតុផ្តើម ឲ្យមានភ្លើងឆេះផ្ទះ បើកសិប្បកម្មកែច្នៃឈើ សុខ ម៉េងលីខាងលើ មិនទាន់ដឹងច្បាស់នៅឡើយទេ គ្រាន់តែពលរដ្ឋ ឃើញហេតុការណ៍ ដាក់ការសង្ស័យ ម្ចាស់សិប្បកម្ម ឲ្យជាងផ្សារដំបូល នៅល្វែងជាប់គ្នានោះធ្លាក់កម្ទេចភ្លើង ប៉ុន្តែយ៉ាងណានោះ រងចាំសមត្ថកិច្ចសាសួរ ស្រាវជ្រាវ បន្តទៀត។
សូមជំរាបថា អគ្គិភ័យនេះ បានរលត់ទៅវិញ នៅវេលាម៉ោង៦ល្ងាចថ្ងៃដដែល ៕
មតិយោបល់