ព័ត៌មានជាតិ

ស៊ែរឲ្យសាច់ញាត់គាត់បានដឹងផង! នារីវ័យក្មេងម្នាក់ ជិះម៉ូតូបុកមាន់ បណ្ដាលឲ្យរបួសធ្ងន់

ព្រះវិហារ: (ព័ត៌មានបឋម) នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៥និង៥៥នាទីព្រឹក មានករណីនារីម្នាក់ជិះម៉ូតូបុកមាន់ បណ្ដាលឲ្យរងរបួសធ្ងន់ ហេតុការន៍នេះ កើតឡើងតាមបណ្ដោយផ្លូវជាតិលេខ៦០ ចំណុចផ្លូវកោងជិតដល់ការ៉ាសសាំង ផ្លូវបំបែកទៅ ស្រុកជ័យសែន ស្ថិតក្នុងភូមិ ក្រាំងដូង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

ជនរងគ្រោះមានអាយុប្រមាណជា ២០ឆ្នាំ ។

ក្រោយពីកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់