ព័ត៌មានជាតិ

ស្គាល់​ប្រាសាទព្រហ្មកិល​ឬ​នៅ​?

​ប្រាសាទព្រហ្មកិល ឬ ប្រា​សា​តា​ព្រហ្ម​កិ​ល គឺជា​ប្រាសាទ​តូច​មួយ​ស្ថិតនៅ​ក្បែរ​ប្រាសាទអង្គរវត្ត មាន​ចម្ងាយ ប្រមាណ ៣០០ ម៉ែត្រ ខាងលិច​ខ្លោងទ្វារ ប្រាសាទអង្គរវត្ត ។ ប្រាសាទ​នេះ​ត្រូវ​បាន​សាង​ឡើង​ពី​ថ្មភក់​ដើម្បី​ឧទ្ទិស​ដល់​ព្រះពុទ្ធសាសនា ។ ប្រាសាទ​នេះ​ជា​ប្រាសាទ​មួយ​ដែល​មាន​រាង​តូច​ច្រឡឹង ហើយ​មាន​ចម្ងាយ​ពី​ផ្លូវ​មុខ អង្គរ​ប្រហែលជា ៥០ ម៉ែត្រ​ប៉ុណ្ណោះ​។
promkel1
ប្រាសាទព្រហ្មកិល​មាន​រូបចម្លាក់​មនុស្ស និង ក្បាច់​ឆ្លាក់​នៅ​ផ្ទាំង​ថ្ម​ប្រាសាទ​គួរ​ជាទី​ចាប់ចិត្ត​។ ប្រាសាទតាព្រហ្មកិល​សាង​នៅ​ចុង​សតវត្សរ៍​ទី ១២ ដោយ​ស្នាម​ព្រះហស្ត ព្រះបាទ​ជ័យវរ្ម័ន​ទី ៧ បច្ឆម​រណៈ​ព្រះនាម មហា​បរម​សំគ​ត​តបតៈ ដើម្បី​ឧទ្ទិស​ចំពោះ​ព្រះពុទ្ធសាសនា​។ ប្រាសាទ​នេះ បាន​ទទួល​ការថែរក្សា​ដោយ​ក្រសួង​អភិរក្ស​អង្គរ​តាំងពី​ឆ្នាំ ១៩១៩ ។ ដោយសារ​ការរុករក​កាលពី​ឆ្នាំ ១៩២៨ គេ​បាន​រកឃើញ សិលាចារឹក​មួយ​ដែល​មាន​ចុះ​ព្រះ​រាជបញ្ជា​ផ្សេងៗ​នៃ​ព្រះបាទ​ជ័យវរ្ម័ន​ទី ៧ ដែល​ឆ្លាក់​ជាប់​នឹង​មន្ទីរ​ព្យាបាល​រោគ ។ តាម​សិលាចារឹក​នៅ​ប្រាសាទតាព្រហ្ម​ប្រាប់ថា ប្រាសាទ​នេះ​ជា​ធម្មមន្ទីរ សម្រាប់​ស្វាធ្យាយធម៌​ប៉ែក​ខាង​ព្រះពុទ្ធសាសនា​៕​

មតិយោបល់