ព័ត៌មានជាតិ

កាច់សោរកម៉ូតូបានសម្រេច២ដង តែចុងក្រោយចប់

ភ្នំពេញ: នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ កម្លាំងល្បាត របស់ការិយាល័យព្រហ្មទណ្ឌស្រាល ដឹកនាំ ដោយលោក វ/ទោ ទូច រិទ្ធី នាយរងការិយាល័យ បានល្បាតតាមដងផ្លូវ ម្តុំវត្តទួលទំពួង ផ្លូវ ម៉ៅសេទុង សង្កាត់ទួលទំពួង ទី១ ខណ្ឌចម្ការមន ក៏ប្រទះឃេីញជនសង្ស័យ ចំនួន០២នាក់ បានបណ្តេីរម៉ូតូ ម៉ាក ហុងដា ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HA-8414 ពេលនោះកម្លាំងជំ នាញ មានការសង្ស័យក៏ឃាត់សួរនាំជនសង្ស័យ:

១.ឈ្មោះ ផុន ដារ៉ុង ភេទប្រុស អាយុ១៨ឆ្នាំ ២.ឈ្មោះ ជា វិទ្យា ភេទប្រុស អាយុ២២ឆ្នាំ ដេីម្បីយកមកសាកសួរ តាមចំលេីយ សារភាពខ្លួនបានធ្វេីសកម្មភាពកាច់កម៉ូតូចំនួន ០២ ដង :

-លេីកទី ១ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៩និង០០នាទី ឈ្មោះ ផុន ដារ៉ុង បានលួចម៉ូតូ០១គ្រឿងម៉ាកហុងដាបុីតពណ៌សលាយខៀវ ពាក់ស្លាក ភ្នំពេញ 1HF-6689 លេខបានសម្រេចដែល ម្ចាស់ភ្លេច សោរនៅកែបម៉ូតូ ត្រង់ចំនុចមុខ ហាងជួសជុលទូរស័ព្ទមួយកន្លែងនៅផ្លូវលេខ ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

-លេីកទី២ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ខ្លួននឹងឈ្មោះជា វិទ្យា បានធ្វេីសកម្មភាពកាច់សោរកម៉ូតូ០១គ្រឿងម៉ាកហុងដាស្កុបពីពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1HA-8414ផ្លូវ ១០៥ សង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

សភារះដកហូតម៉ូតូ០១គ្រឿង ម៉ាកហុងដាស្កុបពី ពណ៍ស ពាក់ ស្លាកលេខ ភ្នំពេញ 1HA-8414

បច្ចុប្បន្ន ជនជងស្ស័យខាងលើ ការិយាល័យជំនាញ បានសាកសួរ និងក៏សាងសំណុំរឿង ទៅអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ ចាត់ការតាមនីតិវិធី៕

 

មតិយោបល់