កម្លាំងប្រឆាំងគ្រឿងញៀនខេត្តបង្ក្រាបបទល្មើស១ករណី ឃាត់ ខ្លួនជនសង្ស័យ២នាក់ដកហូត ថ្នាំញៀន ៦០០២ គ្រាប់

បន្ទាយមានជ័យ​ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ការិយាល័យ ប្រឆាំង គ្រឿងញៀន នៃ ស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ សហការ ជាមួយ កម្លាំង អធិការដ្ឋាន នគរបាល ក្រុង ប៉ោយប៉ែត ចុះ អនុវត្តន៍ វិធាន ញុះញង់ អោយ លក់ ដោយ ខុសច្បាប់ នូវ សារធាតុ ញៀន តាម ដីកា សំរេច លេខ ១១០៣ ចុះ ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២០ នៅ ចំណុច ផ្សារ អូរ អំបិល ភូមិ អូរ អំបិល សង្កាត់ អូរ អំបិល ក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន ជនសង្ស័យ ចំនួន ១ នាក់ ស្រី និង ដកហូត ថ្នាំញៀន មួយចំនួនធំ នាវេលា ម៉ោង ១និង ១០ នាទី ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២០ ។

ជនសង្ស័យ ដែល ឃាត់ខ្លួន មានឈ្មោះ ទុយ សុធា អាយុ ៤៧ ឆ្នាំ មុខរបរ លក់ដូរ ដកហូត បាន ថ្នាំ ប្រភេទ ម្សៅ ក្រាម ស ថ្លា ចំនួន ០១ ថង់ និង ថ្នាំ ប្រភេទ គ្រាប់ ពណ៌ ផ្កាឈូក អក្សរ wy ចំនួន ០១ ថង់ ខៀវ ស្មើ ចំនួន ២០០ គ្រាប់ បន្ទាប់មក កម្លាំង ង បាន បន្ត នាំ ជនសង្ស័យ ខាងលើ ទៅ ឆែកឆេរ នៅ លំនៅដ្ឋាន របស់គាត់ ស្ថិតក្នុង ភូមិ គាប សង្កាត់ ទឹកថ្លា ក្រុង សិរីសោភ័ណ ។ ពេលទៅដល់ ប្តី របស់ ជនសង្ស័យ ឈ្មោះ ឈិន សំពៅ អាយុ ៥១ ឆ្នាំ បាន រត់ គេចខ្លួន ប៉ុន្តែ ត្រូវបាន សមត្ថកិច្ច ឃាត់ខ្លួន បាន និង ដកហូត បាន ថ្នាំ ប្រភេទ ម្សៅ ក្រាម ស ថ្លា ចំនួន ០៣ កូន ថង់ និង ប្រភេទ គ្រាប់ ចំនួន ០២ គ្រាប់ កែវ ជក់ ចំនួន ០១ ។

ដោយមាន ការសម្របសម្រួល ពី លោក មាស ច័ន្ទ ពិសិដ្ឋ ព្រះរាជអាជ្ញា អម សាលាដំបូង ខេត្ត កម្លាំង បាន ឆែក ឆេរ ត្រួតពិនិត្យ លំនៅដ្ឋាន របស់ ជន សង្ស័យ ទាំ ២ នាក់ ប្តី ប្រពន្ធ រកឃើញ វត្ថុតាង រួមមាន ៖ – ម្សៅ ក្រាម ស ថ្លា ចំនួន ០១ ថង់ , – ថ្នាំ ប្រភេទ គ្រាប់ ពណ៌ ផ្កាឈូក អក្សរ wy ចំនួន ០១ សុង ស្មើនឹង ៣០ ថង់ ខៀវ , – កូនជញ្ជីង ថ្លឹង គ្រឿងញៀន ចំនួន ០១, – ទូរស័ព្ទដៃ ចំនួន ០២ គ្រឿង , – កូន កាបូប ក្រណាត់ ច្រក គ្រឿង ញៀន ចំនួន ០១, – ធុង ទឹកកក ពណ៌ ក្រហម លាក់ គ្រឿង ញៀន ចំនួន ០១ ។

សរុប វត្ថុតាង ៖ – ថ្នាំ ប្រភេទ ម្សៅ ក្រាម ស ថ្លា ទាំងអស់ មាន ចំនួន ០៥ ថង់ – ថ្នាំ ប្រភេទ គ្រាប់ ចំនួន ៣១ ថង់ ខៀវ ស្មើនឹង ៦០០៥ គ្រាប់ ។

ករណីនេះ កម្លាំង ជំនាញ បាន នាំ ជនសង្ស័យ មកកាន់ នៅ ការិយាល័យ ប្រឆាំង គ្រឿងញៀន ដើម្បី ធ្វើ សាកសួរ បន្ថែម ឈានទៅ កសាង សំណុំរឿង អនុវត្តតាម នីតិវិធី ៕

 

 

មតិយោបល់