ព័ត៌មានជាតិ

ករណីសំណង់​អគារ​មួយ​កន្លែង​ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ នៅខណ្ឌដូនពេញ

ភ្នំពេញ:​ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា សំណង់​អាគារ​ថ្ម​បេតុង​មួយ​កន្លែង​ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ បណ្ដាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ ។​ អគ្គិភ័យ​មួយ​កន្លែង​នេះ​កើតឡើង​នៅ​តាម​បណ្តោយ​ផ្លូវ​២១៤​ ក្រុម​ទី​២២​ ភូមិ​០៥​ សង្កាត់​បឹង​រាំង​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ កាលពី​វេលា​ម៉ោង​ ៧​និង​០០​នាទីយប់​ ថ្ងៃ​ទី​២៤​ ខែមីនា​ ឆ្នាំ​២០២០​ ។​

​មន្ត្រី​នគរបាល​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា​៖​ ម្ចាស់​ឈ្មោះ​កម្ម​សិទ្ធ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ ។

មូលហេតុ​៖ កំពុង​ស្រាវជ្រាវ​ ។​

-អគ្គារប្រភេទ​សំណង់​ ​ថ្ម​បេតុង​បន្ទប់​ក្រោម​ជណ្ដើរ​ទំហំ​ ០២​ម៉ែត្រ​ x​ ០៤​ម៉ែត្រ​ ។
​-​ខូចខាត​៖​ បន្ទប់ក្រោមដី​១​បន្ទប់​ នឹង​សម្ភារមួយចំនួន​ ។​
-​គ្រោះថ្នាក់​មនុស្ស​៖ គា្ម​ន​ ។​

ប្រភព​ដដែល​បាន​បន្ត​ថា​៖​ អគ្គិភ័យ​នេះ​ប្រើប្រាស់​ រថយន្ត​ការិយាល័យ​អគ្គិភ័យ​រាជធានី​ភ្នំពេញ​ ចំនួន​ ១០​គ្រឿង​ប្រើប្រាស់​ទឹក​អស់​ចំនួន​ ០៣​ឡាន​ ស្មើនឹង​ ១២​ម៉ែត្រគូប​ ។​ ​

រថយន្ត​ជំនួយ​អន្តរាគមន៍​ពន្លត់​មាន​ដូច​ខាងក្រោម​៖
-រថយន្ត​អគ្គិភ័យ​ក្រសួងមហាផ្ទៃ​ចំនួន​ ២គ្រឿង​ មិន​បាន​ប្រើប្រាស់​
-រថយន្ត​អគ្គិភ័យ​ក្រុមហ៊ុន​OCIC​ទីក្រុង​កោះ​ពេជ្រ​ចំនួន​ ៣គ្រឿង​ មិន​បាន​ប្រើប្រាស់​ទឹក​
-រថយន្ត​អគ្គិភ័យ​ផ្សារ​ទំនើប​អូរ​ឡាំ​ព្យា​ចំនួន​ ២​គ្រឿង​មិន​បាន​ប្រើប្រាស់​ទឹក​ ​
​អគ្គិភ័យ​នេះ​ពន្លត់​ចប់​នៅ​ម៉ោង ​១៩​និង​៣០​នាទី​ ថៃ្ង​ខែ​ឆាំ្ន​ដដែល​ ៕

មតិយោបល់