ព័ត៌មានជាតិ

ជនជាតិទំពួនម្នាក់ ត្រូវផ្លែឡាមម៉ាស៊ីនកាត់ស្មៅ បាក់ខ្ទាតត្រូវចំមុខ បណ្តាលឲ្យស្លាប់

រតនគីរី: កាលពីវេលាម៉ោង៤និង០០នាទីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ មានករណីបុរសម្នាក់ បានស៊ីឈ្នួលកាត់ស្មៅចម្ការឲ្យគេនិងម៉ាស៊ីន បណ្តាលឲ្យបាក់ផ្លែឡាមខ្ទាតត្រូវចំមុខ ស្លាប់នៅនឹងកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅក្នុងភូមិកាម៉ែនតូច ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគីរី ។

សពជនរងគ្រោះឈ្មោះ យ៉ែក ហឿន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិទំពួន មុខរបរធ្វើចម្ការទីលំនៅភូមិ-ឃុំកើតហេតុ ។

ហេតុការណ៍គ្រោះថ្នាក់ដល់ជីវិតនេះ គឺជនរងគ្រោះខាងលើ បានទៅស៊ីឈ្នួលកាត់ស្មៅឲ្យឈ្មោះ ភើន ប្លាន់ នៅភូមិ-ឃុំជាមួយគ្នា នៅចម្ការខាងជើងភូមិការម៉ែនតូច ចម្ងាយប្រហែល០៣គីឡូម៉ែត្រ ពេលគាត់កំពុងកាត់ស្មៅ ស្រាប់តែឡាមម៉ាស៊ីនកាត់ស្មៅប៉ះថ្ម បណ្តាលឲ្យបាក់ផ្លែឡាមមួយកំណាត់ ខ្ទាតត្រូវចំក្បាលពីខាងមុខលើថ្ងាស បណ្តាលឲ្យដួលស្លាប់តែម្តង។

ករណីនេះសមត្ថកិច្ចបានស្រាវជ្រាវនឹងសាកសួរបំភ្លីជុំវិញ ហេតុការណ៍នេះ អាចសន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់នឹងផ្លែឡាមម៉ាស៊ីកាត់ស្មៅនោះប្រាកដមែន ហើយសមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់