ព័ត៌មានជាតិ

First News៖ មុននេះបន្តិច អគ្គិភ័យផ្ទុះកាប៊ីន ឆាបឆេះហាងនំប៉ុង ABC នៅផ្សារកណ្តាលទី១ ខណ្ឌដូនពេញ

ភ្នំពេញ: ភ្នាក់ងារPost News បានរាយការណ៍មកថា មុននេះបន្តិច មានករណីអគ្គិភ័យ ផ្ទុះកាប៊ីនភ្លើង បង្កឲ្យឆាបឆេះ ហាងនំប៉ុងយីហោ ABC សមត្ថកិច្ចបានចេញអន្តរាគមន៍ យកបំពង់បាញ់ពន្លត់អគ្គិភ័យ រលត់ទាំងស្រុង។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០និង៣០នាទី យប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅផ្សារកណ្តាលទី១​ ខណ្ឌដូនពេញ។

ព័ត៌មានលម្អិតPost News នឹងផ្សាយជូនបន្តទៀត។ ក្នុងនោះក៏មានការផ្សាយផ្ទាល់នៅលើផេក Post News Media ផងដែរ៕

មតិយោបល់