ព័ត៌មានជាតិ

ភ្ញាក់ផ្អើល! ករណីសន្តិសុខម្នាក់ យាមនៅវិហារយីស៊ូ បានដេកស្លាប់ នៅខណ្ឌសែនសុខ

ភំ្នពេញ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសជាសន្តិសុខម្នាក់ ដែលយាមនិងស្នាក់នៅក្នុងវិហារយីស៊ូរាស្ត្រសន្យា ផ្លូវបេតុង ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បានដេកស្លាប់កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១១និង០៥នាទី ។

ជនរងគ្រោះឈ្មោះ នៅ សុខវិចិត្រ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខវិហារយីស៊ូរាស្ត្រសន្យា ស្នាក់នៅក្នុងវិហារយីស៊ូរាស្ត្រសន្យា ផ្លូវបេតុង ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ សពជនរងគ្រោះកម្តល់ទុកធ្វើបុណ្យនៅសង្កាត់ព្រៃស ខណ្ឌដង្កោ ។

តាមការសន្និដ្ឋាន របស់លោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ សន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយជំងឺគាំងបេះដូង ៕

មតិយោបល់