ភ្នំពេញៈ រថយន្តប្រភេទដឹកឥដ្ឋ ១គ្រឿងបានបែកកង់មុខហើយរ៉េចង្កូត ទៅឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបុកលូដាំដើមឈើចំនួនខូចខាតនួន ៧កង់ និងបង្គោលភ្លើងមួយដើមបាក់រាបដល់ដីរុញទៅមុខប្រមាណ៤០ម៉ែត្រ រីឯរថយន្តខូចខាតមួយកំណាត់មុខ ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ១២និង ៤៥នាទីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅបណ្តោយផ្លូវជាតិលេខ៦ ចំណុចមុខវត្តក្តីចាស់ក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
រថយន្តពាក់ផ្លាកលេខ ភ្នំពេញ 3C.0405 ប្រភេទឡានដឹកឥដ្ឋ ប៉ុន្តែរថយន្តមិនមានដឹកឥដ្ឋទេ។
ប្រព័ត៌មាននៅកន្លែងកើតហេតុឲ្យដឹងថា មុនពេលកើតហេតុ រថយន្តខាងលើបានបើកបរពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ក៏បានបែកកង់មុខខាងឆ្វេងក៏រេចង្កូតឡើងលើសួនច្បារ បុករះរុញបង្គោលភ្លើងទៅមុខប្រមាណ ៤០ម៉ែត្រ តែម្ដង ។ សំណាងល្អនៅក្នុងហេតុការណ៍នេះ មិនមានមនុស្សណាម្នាក់រងរបួសឡើយ មានតែខូចខាតទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋតែប៉ុណ្ណោះ ។
ក្រោយកើតហេតុរថយន្តបង្ក ត្រូវបានយកទៅរក្សាទុកនៅចរាចរណ៍ជើងគោករាជធានី មកវាស់វែងយករថយន្តបង្ក និងតៃកុងទៅការិយាល័យ ដើម្បីរង់ចាំការដោះស្រាយជាក្រោយ ៕













មតិយោបល់