ព័ត៌មានជាតិ

រថយន្តមិនស្គាល់ម៉ាកបុកម៉ូតូបណ្តាលឲ្យធ្លាក់បោកក្បាលស្លាប់ម្នាក់

ភ្នំពេញ:នៅថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០២០ នៅវេលាម៉ោង ១និង៣០ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ ត្រង់ចំណុចលើផ្លូវ ៥០ម៉ែត្រ ឋិតក្នុងភូមិ ព្រែកថ្លឹង សង្កាត់ ជើងឯក ខណ្ឌ ដង្កោ រាជធានីភ្នំពេញ បណ្ដាលឲ្យមនុស្សប្រុសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ។

ម៉ូតូម៉ាក HONDA BEAT ពណ៌ ស ពាក់ផ្លាកលេខ ស្វាយរៀង 1N-2514 អ្នកបើកបរឈ្មោះ ឆែឆែមប៉ុម ភេទប្រុស អាយុ ២១ មុខរបរ អ្នកបើកបររថយន្ត មានទីលំនៅភូមិបឹងរៃ ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ពុំមានរងរបួសពាក់មួកសុវត្តិភាព
អ្នករួមដំណើរឈ្មោះ ម៉ាន អេង ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិស្អាង ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានស្លាប់នៅនឹងកន្លែងកើតហេតុមិនពាក់មួកសុវត្តិភាព ។

រថយន្ត ពុំស្គាល់ម៉ាក និងពុំស្គាល់ផ្លាកលេខ បានបើករត់គេចពីកន្លែងកើតហេតុបាត់ ។

តាមរបាយការណ៍សមត្ថកិច្ចឲ្យដឹងថានៅមុនពេលកើតហេតុម៉ូតូបើកពីលិចទៅកើត ចំណែករថយន្តបើកបរឆ្លងផ្លូវពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុរថយន្តក៏បានប៉ះផ្លាកលេខម៉ូតូពីក្រោយបណ្ដាលឲ្យធ្លាក់អ្នករួមដំណើរពីក្រោយបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង ។

សពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើសមត្ថកិច្ចស្រាវជ្រាវបន្ត៕

មតិយោបល់