ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារ ទះកំផ្លៀងប្រពន្ធ ៣ដៃ

ពោធិ៍សាត់:​ យោងតាមផេកផ្សព្វផ្សាយអប់រំក្រសួងមហាផ្ទៃបានឲ្យដឹងថា បុរសប្រមឹកម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់ចាប់ឃាត់ខ្លួនកាលពី ថ្ងៃទី២៧ ខែមិថុនា​ ឆ្នាំ ២០២០ វេលាម៉ោង០១និង៣០នាទីរសៀល នៅចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិស្ពានថ្ម សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ប្រភពពីជនរងគ្រោះឈ្មោះ គឹម ផល្លា អាយុ ៣៥ឆ្នាំ ត្រូវជាប្រពន្ធបានរៀបរាប់ប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ
ប្តីរបស់គាត់ ឈ្មោះ សំ សុភា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្ពានថ្ម សង្កាត់រលាប ក្រុងពោធិ៍សាត់បានចេញពីផ្ទះទៅផឹកស្រាស្រវឹងជោគជាំ ខណ:មកដល់ផ្ទះជនសង្ស័យបានឡូឡាអុកឡុករករឿងផ្អើលពេញផ្ទះ ជនរងគ្រោះជាប្រពន្ធបានឃាត់មិនឲ្យឡូឡាខ្មាស់គេអ្នកស្រុក ខណ:នោះជនសង្ស័យជាប្តីបាន ទះកំផ្លៀងចំមុខខាងឆ្វេងចំនួន០២ដៃនិងខាងស្ដាំចំនួន០១ដៃ រងរបួសស្រាល។ ប្រភពបានបន្តថាដោយឃើញប្តីរបស់គាត់មានអាកប្បកិរិយាបែបនេះក៏ផ្តល់ព័ត៌មានជូន សមត្ថកិច្ចជួយអន្តរាគមន៍ចាប់ជនបង្ក ឃាត់ខ្លួនមកកាន់ អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់