ព័ត៌មានជាតិ

ចោរលួចម៉ូតូទាំងថ្ងៃ ក្នុងខណ្ឌសែនសុខ ជនរងគ្រោះ បានត្រឹមតែដាក់ពាក្យបណ្តឹង គាត់គ្មានសង្ឃឹមថា អាចរកម៉ូតូឃើញវិញទេ

ភ្នំពេញ: ប្រជាពលរដ្ឋបានប្រាប់ Post News ថា នៅវេលាម៉ោង៤រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ មានករណីជនសង្ស័យធ្វើសកម្មភាព លួចម៉ូតូឌ្រីមសង់០១៨ ផ្លាកលេខភ្នំពេញ 1CP​.០៤៨០
កាលពីវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ក្រោយកើតហេតុជនរងគ្រោះ បានទៅដាក់បណ្តឹងនៅប៉ុស្តិ៍រដ្ឋបាល ដើម្បីជួយឲ្យធ្វើការស្រាវជ្រាវ ។

សូមបញ្ជាក់ករណីខាងលើ ជនរងគ្រោះសង្ឃឹមតិចតួចថា អាចរកឃើញម៉ូតូគាត់វិញ ហើយមួយរយ:នេះក្នុងខណ្ឌសែនសុខ ហាក់បីដូចជា ករណីបាត់ម៉ូតូជាញឹកញយធ្វើឲ្យពលរដ្ឋក្នុងមូលដ្ឋាន មានការព្រួយបារម្ភចោរលួច ចោរឆក់ជាដើម សូមឲ្យមត្ថកិច្ចជួយពង្រឹងបន្ថែមទៀត បញ្ហាខាងលើនេះ ឲ្យមានការល្បាតជាប្រចាំផង កុំឲ្យដល់ពេលគោបាត់ ទើបធ្វើរបង ៕

មតិយោបល់