ភ្នំពេញៈ នៅប្រហែលជាម៉ោង ៨និង៤០នាទីយប់ ស្របពេលដែលកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញល្បាតតាមគ្រប់គោលដៅ ដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ កម្លាំងអន្តរាគមន៍បានឃាត់ក្មេងស្ទាវ ដែលកំពុងវាយគ្នានៅរង្វង់មូលនាងមច្ឆា ក្នុងខណ្ឌជ្រោយចង្វារ ។
ក្រោយពីកើតហេតុជនបង្ក ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីដោះស្រាយតាមនីតិវិធី៕
មតិយោបល់