ព័ត៌មានជាតិ

Update៖ យុវជន២នាក់ ជាកម្មករចាក់លូ ជិះម៉ូតូឌុបគ្នា ស្រាប់តែដួលចូលក្រោមរថយន្តកិនស្លាប់និងរងរបួសធ្ងន់

ភ្នំពញ: កាលពីវេលាម៉ោង២និង៣៥នាទីថ្ងៃទី៣០ ​ខែមិថុនា​ ឆ្នាំ២០២០ ករណីគ្រោះថ្នាក់ចរាចរណ៍ មានយុវជន២នាក ជាកម្មករចាក់លូ បានជិះម៉ូតូ១គ្រឿងឌុបគ្នា ស្រាប់តែដួលចូលក្រោមរថយន្តកិនស្លាប់និងរងរបួសធ្ងន់ ស្ថិតនៅភូមិត្រពាំងធ្ងង់ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្នោះ ប៊ឹន ឃីម អាយុ២១ឆ្នាំ មុករបរកម្មករចាក់លូ មានស្រុកកំណើតនៅភូមិថ្មី ឃុំចំបក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានស្លាប់​ ។ ចំណែកម្នាក់ទៀតឈ្មោះ ចក់ រ៉ាស៊ីន អាយុ២១ឆ្នាំ មានស្រុកកំណើតនៅជាមួយគ្នា បានរងរបួសធ្ងន់ ។

ដំណើររឿង៖ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ ​បានឲ្យដឹងថា គេឃើញជនរងគ្រោះទាំង២នាក់ បានជិះម៉ូតូមួយគ្រឿងស៊េរីឆ្នាំ២០១៦ ពាក់ផ្លាកលេខ ភ្នំពេញ 1FV 9071 ចេញពីកន្លែងធ្វើការ នៅម្តុំបឹងតាមោកខណ្ឌព្រែកព្នៅ បានប្រាប់អ្នកធ្វើការជាមួយថាទៅភ្នំពេញ ដោយធ្វើដំណើរតាមបណ្តោយផ្លូវវិមានឈ្នះឈ្នះ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ មិនដឹងមូលហេតុអី ស្រាប់តែដួលចូលក្រោមរថយន្តមួយគ្រឿងម៉ាក Lexus RX300 ពាក់ផ្លាកលេខ កណ្តាល 2A 9358 ដែលធ្វើដំណើពីលិចទៅកើត ចេញពីក្លឹបវាយកូនគោល រ៉ូយ៉ាល់ ភ្នំពេញ កម្ពុជា បណ្តាលឲ្យកិនស្លាប់ម្នាក់ និងម្នាក់ទៀតបានរងរបួសធ្ងន់ ត្រូវដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់ផងដែរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះដល់ទីតាំងខាងលើ ដើម្បីធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក ចំណែកសាកសពជនរងគ្រោះត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់