ព័ត៌មានជាតិ

កាត់សោចូលហាងគេទាំងយប់ រត់មិនរួចឃាត់ខ្លួនបានម្នាក់

ភ្នំពេញ: ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ៣ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីពួកគេផ្លោះរបង ចូលក្នុងហាង និងកាត់សោបម្រុងលួចទ្រព្យសម្បត្តិគេ តែត្រូវបានម្ចាស់ហាងដឹងទាន់ ទាក់ទងទៅសមត្ថកិច្ច មកព័ទ្ធដេញចាប់បានម្នាក់ នៅមុខព្រះវិហាឥស្លាមបឹងកក់។

ហេតុភ្ញាក់ផ្អើលទាំងយប់នេះ បានកើតឡើងនៅវេលាម៉ោង ១និង២៥នាទីយប់ ឈានចូលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២0២០ ត្រង់ចំណុចទីតាំងហាងយីហោ (ថាយជី) ផ្លូវ៨៤កែង៧៥ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ គង់ ចាន់ស្រស់ ភេទប្រុស អាយុជាង៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ចំណែក ២នាក់ទៀត គេចខ្លួនដោយសុវត្ថិភាព។

តាមប្រភពពីបុរសម្នាក់ ដែលធ្វើការក្នុងហាងនោះ បានឲ្យដឹងថា កន្លងទៅហាងនេះ ត្រូវបានក្រុមជនសង្ស័យ ចូលគាស់ទ្វារយកទូរទស្សន៍ កុំព្យួទ័រ និងសម្ភារជាច្រើនទៀត ដែលគាត់មិនចាំអស់ ដោយសារកើតរឿងញឹកញាប់ពេក ទើបថៅកែរហាង បានដាក់កម្លាំងចាំឃ្លាំមើល។

លុះមកដល់ថ្ងៃកើតហេតុ នៅវេលាម៉ោង១ រំលងអធ្រាត្រ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុម មានគ្នា៣នាក់ ធ្វើសកម្មភាព ដោយទុកម្នាក់ ចាំមើលផ្លូវខាងក្រៅ ហើយ ២នាក់ទៀតចូលក្នុងហាង ឃើញដូចនេះ ម្ចាស់ក៏ទូរស័ព្ទហៅបងប្អូន និងរាយការណ៍ទៅសមត្ថកិច្ច មកព័ទ្ធចាប់។ ប៉ុន្តែនៅពេលឮសំទ្បេងឡាន និងម៉ូតមកដល់ ជនសង្ស័យដែលមើលផ្លូវ បានដាក់មេប្រូចបាត់ ចំណែក២នាក់ខាងក្នុង បានផ្លោះរបងចេញតែត្រូវបងប្អូនម្ចាស់ហាង ដេញរហូតដល់មុខវិហាឥស្លាមបឹងកក់ ទើបចាប់បានម្នាក់។

សម្ភារ:ដកហូតបាន៖
-មានកាបូបស្ពាយ១
-កូនសោរចំនួន ៤
-សោរខ្សៀលេខ៨១
-ដែកកាប់កាត់លួស១ ដែលអូរតូគ្រប់មុខ១ ផ្លាស២
-ទូរស័ព្ទដៃ១គ្រឿង។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ស្រះចក បាននាំខ្លួនជនសង្ស័យ មកកាន់ប៉ុស្តិ៍ ដើម្បីសួរនាំ និងកសាងសុំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់