ចាប់ខ្លួនស្ដ្រីម្នាក់ ពីបទជួញដូរសត្វព្រៃ ដកហូតប្រអប់ជើង និងប្រមាត់ខ្លាឃ្មុំ

បន្ទាយមានជ័យៈ ស្ត្រីម្នាក់ជាមួយ និងជើងចំនួន៤ ព្រមទាំងប្រមាត់ មួយរបស់សត្វខ្លាឃ្មុំ ដែលនាំចូលពីប្រទេសថៃ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈជិះរថយន្តតាក់ស៊ីពីព្រំដែនកម្ពុជា-ថៃ នៃច្រកបឹងត្រកួន មកទីរួមខេត្តបន្ទាយមានជ័យ សំដៅបញ្ជូនសាច់សត្វព្រៃ ទៅរាជធានីភ្នំពេញ។

មន្ត្រីរដ្ឋបាលព្រៃឈើ ខេត្តបន្ទាយមានជ័យ ដែលបានចូលរួមក្នុងការត្រួតពិនិត្យសត្វព្រៃខាងលើបានឲ្យដឹងថា សាច់សត្វខ្លាឃ្មុំ រួមមាន ៖ ជើងចំនួនបួន ប្រមាត់១សរុប ទាំងអស់ស្មើនិង១០គីឡូក្រាមត្រូវបានខាងអង្គការ វ៉ៃអេដ បង្ក្រាបបានកាលពីថ្ងៃទី១៨ កក្កដា ២០១៦ នៅតាមផ្លូវជាតិលេខ៥៦ដែលឈ្មួញ ដឹកតាមរថយន្តតាក់ស៊ីពីច្រកបឹងត្រកួន ឃុំគោករមៀតស្រុកថ្មពួក ហើយឃាត់ខ្លួនស្ត្រីជាម្ចាស់សាច់សត្វទោះនោះម្នាក់។

តាមការសួរពីសំណាក់សមត្ថកិច្ចលើស្ត្រីជាជនសង្ស័យជួញដូរសត្វព្រៃ ខាងលើ បានឲ្យដឹងថា ជើង និងប្រមាត់ខ្លាឃ្មុំ ដែលត្រូវបង្ក្រាបបានគឺទិញពីប្រទេសថៃ យកទៅភ្នំពេញធ្វើថ្នាំ។

ជាមួយគ្នានោះដែរ មន្ត្រីជំនាញ បានឲ្យដឹងពីក្រុមប្រភេទសត្វជិតផុតពូជក្នុងនោះមានថនិកសត្វមាន១០ ប្រភេទរួមមាន ក្របីព្រៃ គោព្រៃ ក្តាន់ ខ្លាឃ្មុំ ខ្ទីង ខ្លាដំបងឬខ្លាធំ ដំរី រមាស រមាំង។ ឯសត្វស្លាប រួមមាន ៦ប្រភេទមានត្រដក់ធំ ត្រយ៉ង ចង្កំកស ត្រយ៉ងយក្ស ទារព្រៃ ស្លាប ស រំពេពោះខ្មៅ អង្កត់ខ្មៅ។

បើយោងតាមមាត្រា៩៧ចំណុច១០ នៃច្បាប់ស្តីពីព្រៃឈើជនល្មើសជាស្ត្រីដែលត្រូវឃាត់ខ្លួនប្រឈមនិង ផ្តន្ទាទោសជាប់ពន្ធនាគារ ពី៥ទៅ១០ឆ្នាំ។ ក្រោយការឃាត់ខ្លួនត្រួតពិនិត្យ រួចទាំងសាច់ និងជនសង្ស័យ បាននាំទៅរាជធានីភ្នំពេញ៕

មតិយោបល់