កំពង់ឆ្នាំងៈ កាលពីវេលាម៉ោង០៨និង៣៧នាទីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ មានករណីភ្លើងឆាបឆេះដបសាំង បណ្តាលឲ្យម្ដាយនិងកូនទាំងពីរនាក់ រងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅក្នុងភូមិកំពង់បាស្រូវត្បូង ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។
ជនរងគ្រោះជាម្តាយមានឈ្មោះ ណែម ឡា ភេទស្រី មានអាយុ៣៧ឆ្នាំ រីឯកូនឈ្មោះ សាំង គឹមស៊ន់ អាយុ៣ឆ្នាំ ។
មូលហេតុ៖ នៃការឆេះនេះ គឺបណ្តាលមកពីបុរសម្នាក់ ត្រូវជាប្តីស្រ្តីរងគ្រោះនិងជាឪពុក កំពុងផ្សារដំបូលផ្ទះ រីឯប្រពន្ធកំពុងចាក់សាំងលក់ ក៏បណ្តាលឲ្យភ្លើងឆាបឆេះរងរបួសធ្ងន់ម្ដាយនិងកូនទាំងពីរនាក់តែម្តង ។
សម្ភារៈដែលត្រូវខូចខាតរួមមានដូចជា៖ សាំង៣កាន , សាំដបតូច៥០ដប និងទឹកសុទ្ធដបធំចំនួន១០ដប ។
ក្រោយកើតហេតុ ជនរងគ្រោះខាងលើទាំងពីរនាក់ ត្រូវបានដឹកបញ្ជូនទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង៕
មតិយោបល់