មណ្ឌលគិរីៈ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១០និង៥នាទី មានករណីមនុស្សស្លាប់ ដោយធ្លាក់រណ្តៅរ៉ែ នៅតំបន់រ៉ែមាស ស្ថិតភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ជនរងគ្រោះឈ្មោះ សឿន លីណាត ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើត ភូមិខ្សាច់ទប់ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព ខេត្តក្រចេះ បច្ចុប្បន្ន រស់នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
បញ្ជាក់៖ សមត្ថកិច្ចទទួលព័ត៌មាន ពីក្រុមដែលបានលួចចុះរករ៉ែក្នុងរណ្តៅ ដែលបានបិទចោលយូរហើយនោះ ជាមួយជនរងគ្រោះ នៅវេលាម៉ោង ១និង៤៥នាទី ក្រោយទទួលបានព័ត៌ភ្លាម កម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ និងបានសួរទៅក្រុមដែលចុះលួចជីករ៉ែជាមួយជនរងគ្រោះ ទើបដឹងថា រណ្តៅរ៉ែដែលមានករណីធ្លាក់មនុស្សស្លាប់ ជារណ្តៅរបស់ឈ្មោះ ឌឹម វណ្ណដា ភេទប្រុស រស់នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ។ បន្ទាប់ពីការស្រាវជ្រាវពត៌មានជុំវិញកន្លែងកើតហេតុ ពិនិត្យសាកសព រួចសន្និដ្ឋានបានថា ជនរងគ្រោះពិតជាស្លាប់ ដោយសាររអឹលធ្លាក់ចូលរណ្តៅរ៉ែ បណ្តាលឲ្យស្លាប់ពិតប្រាកដមែន និងបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់