ព័ត៌មានជាតិ

ជនសង្ស័យឆក់កាបូបពីនារីម្នាក់ មិនបានសម្រេច ត្រូវពលរដ្ឋជិះម៉ូតូដេញចាប់បានភ្លាមៗ ឆ្លើយថា ចង់បានលុយយកទៅទិញថ្នាំញៀនជក់ នៅសង្កាត់ជើងឯក

ភ្នំពេញ: តាមសេចក្ដីរាយការណ៍ព័ត៌មានបឋមនៅវេលាម៉ោង ៩និង៤៥នាទីព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវ៥០ម៉ែត្រ ទល់មុខវត្តទួលពិល សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយក៏ជាគោលដៅ សមត្ថកិច្ចចរាចរណ៍កំពុងតែធ្វើការត្រួតពិនិត្យ ទៅរថយន្តផ្សេងៗ ស្រាប់តែជនសង្ស័យ ២នាក់ ជិះម៉ាក និច ពាក់ផ្លាកលេខ ភ្នំពេញ 1HQ-7489 ធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនរងគ្រោះម្នាក់ទើបតែចេញពីពេទ្យ ហើយក៏ត្រូវបានប្រជាពលរដ្ឋដេញតាមពីក្រោយ ចាប់ជនសង្ស័យបានភ្លាមៗ ក្រោយកើតហេតុទើបសមត្ថកិច្ច ចុះមកដល់នាំទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីធ្វើការសាកសួរ។

តាមប្រភពនៅកន្លែងកើតហេតុលួចបង្ហើបប្រាប់ Post News ថា ជនសង្ស័យដែលឆក់កាបូបខាងលើនេះ គោលបំណងចង់បានលុយយកទៅទិញថ្នាំញៀនជក់៕

មតិយោបល់