ករណីលិចទូក.ដ វត្តទួលស្លែង បណ្ដាលឲ្យអ្នកបើករថយន្តដឹកមេនម្នាក់ស្លាប់

កណ្ដាលៈ កាលពីវេលាម៉ោង ៥និង៣០នាទីព្រឹកទៀបភ្លឺថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីលិចទូកដវត្តទួលស្លែង បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ ស្ថិតក្នុងភូមិទួលស្លែង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ គីម ស៊ឹង ភេទប្រុស អាយុ ៣២ឆ្នាំ (ស្លាប់) ជនជាតិខ្មែរ មុខរបរ អ្នកបើករថយន្តដឹកមេនបូជាសព ទីលំនៅភូមិព្រែកផ្អាវ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល បើកបររថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2X-3530 ដឹកសម្ភារៈសម្រាប់បូជាសពបើកឆ្លងទូក.ដ វត្តទួលស្លែង។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញជនរងគ្រោះ បើករថយន្តពីត្រើយខាងជើង ទៅត្រើយខាងត្បូង ភូមិត្រឡោកបែកទៅភូមិទួលស្លែង ខណៈកំពុងតែឆ្លងមកជិតដល់ត្រើយខាងត្បូង ក៏មានខ្យល់បោកបក់ខ្លាំងរេទូក.ដ ទៅទិសខាងលិច បណ្ដាលឲ្យក្រឡាប់លិចទូកនិងរថយន្តតែម្តង។

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យរួច ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *